ថ្ងៃ​សៅរ៍, ខែ​មេសា 17, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

លោកមេធាវី ឈឹម លីណា ថ្លែងការណ៍តបបណ្ដឹងរបស់សហដើមចោទ

ខេត្តរតនគិរី៖ បន្ទាប់ពីរដ្ឋបាលសាលាខេត្តរតនគិរី បានចេញដីការសម្រេចស្ដីពីការដកហូតសិទ្ធិវិនិយោគ ធ្វើអាជីវកម្ម អនាម័យ និងដឹកជញ្ជូនសំរាមក្នុងក្រុងបានលុង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ព្រមទាំងមានភាពចម្រូងចម្រាស់បញ្ហាទីតាំងចាក់សំរាម គ្រាដែលមានជនទី២ យកសំរាមទៅចាក់នៅទីតាំងនោះបង្កជាជម្លោះ ថែមទាំងមានពាក្យបណ្ដឹងពី៤ស្ថាប័ណ្ណចូលទៅអយ្យការ សាលាដំបូងខេត្តរតនគិរី ហើយតុលាកាខេត្តរតនគិរី បានចេញដីកាដកហូតរថយន្តដឹកសំរាម របស់ក្រុមហ៊ុន គឹមជ្រា ទៅទុកនៅស្នងការនគរបាលខេត្តរតនគិរី។ ហើយលោក ជា គួង ប្រធានក្រុមហ៊ុន គឹមជ្រា អនាម័យសំរាមក្នុងក្រុងបានលុង កើតទុក្ខមិនសុខចិត្ត ក៏បានប្ដឹងទៅ សាលាឧទ្ធរណ៍ ដើម្បីទាមទាររកយុត្តិធម៌។

រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ លោក ឈឹម លីណា មេធាវី នៃអាណត្តិក្ដីរបស់លោក ជា គួង បានចេញសេចក្ដីថ្លែងការណ៍តបអំពីបណ្ដឹងរបស់សហដើមចោទ។
បន្ទាប់ពីស៊ើបអង្កេតលើអង្គសេចក្ដី ដែលស្ថាប័ណ្ណ៤ បានដាក់ពាក្យបណ្ដឹង ព្រមទាំងបានស្រាវជ្រាវលើឯកសារពាក្យបណ្ដឹងកន្លងមក លោក ឈឹម លីណា មេធាវីអាណត្តិដោយក្ដីីរបស់លោក ជា គួង ប្រធានក្រុមហ៊ុនគឹមជ្រា បានចេញសេចក្ដីថ្លែងការណ៍ក្នុងបណ្ដឹងតប សុំឲ្យតុលាការចេញសាលក្រមលុប និងមោឃភាព ស្ដីពីការដកហូតសិទ្ធ និងបញ្ចប់កិច្ចសន្យាស្ដីពីការដាក់ទុនវិនិយោគ ធ្វើអាជីវកម្មប្រមូល សំអាត អនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង ខេត្តរតនគិរី លេខ០២៩/១៨ ដ.ក ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋសាលាខេត្តរតនគិរី ។ ឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសាធារណៈការ និងដឹកជញ្ជូន, មន្ទីរបរិស្ថាន និងសាលាក្រុងបានលុង ខេត្តរតនគិរី ប្រគល់រថយន្តដឹកសំរាមចំនួន៤គ្រឿង មកឲ្យក្រុមហ៊ុន គឹមជ្រាវិញ ហើយទាមទារឲ្យចុងចម្លើយ នៃបណ្ដឹងតប មានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោក ដូច ប៊ុនណា, មន្ទីរសាធារណៈការ និងដឹកជញ្ជូន មានលោក ឃឹម រមនី, មន្ទីរបរិស្ថាន ដែលមានលោក កង សៀងផេង និងសាលាក្រុងបានលុង ដែលមានលោក អ៊ុន ស៊ីដេត ដែលជាតំណាង ឲ្យសងសំណងនៃការជួសជុលរថយន្ត ដែលបានខូចខាតពីការរឹបអូស របស់សហចុងចម្លើយនៃបណ្ដឹងតប ព្រមទាំងសងសំណងជម្ងឺចិត្ត ថ្លៃខាតបង់ពេលវេលា ចំនួន១២០០០០ដុល្លាសហរដ្ឋអាមេរិក។ ដោយហេតុថា កាលពីថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលសាលាខេត្តរតនគិរី បានចេញដីកាសម្រេចលេខ ០២៩/១៨ ដ.ក ស្ដីពីការដកហូតសិទ្ធ បញ្ចប់កិច្ចសន្យា ស្ដីពីការដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម ប្រមូល សំអាត អនាម័យ ព្រមទងដឹកជញ្ជូនសំរាមក្នុងក្រុងបានលុង ខេត្តរតនគិរី តែឯកតោភាគី ដោយមិនត្រឹមត្រូវតាមផ្លូវច្បាប់ ធ្វើឲ្យប៉ះពាល់សិទ្ធ និងផលប្រយោជន៍របស់អ្នកវិនិយោគទុនយ៉ាងធ្ងន់ធ្ងរ គឺធ្វើខុសទៅនិងកិច្ចសន្យា សៀវភៅបន្ទុក។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត, មន្ទីរបរិស្ថានខេត្ត និងសាលាក្រុងបានលុង ខេត្តរតនគិរី បានដកហូតយករថយន្តដឹកសំរាមចំនួន៤គ្រឿង របស់ក្រុមហ៊ុន គឹមជ្រា ទៅទុកនៅស្នងការនគរបាលខេត្តរតនគិរី។ ក្រោយមកទើបលោក ជា គួង ដឹងថា ការដកហូតយករថយន្តដឹកសំរាមនេះ គឺទៅតាមដីកា របស់តុលាការខេត្តរតនគិរី បន្ទាប់មក លោក ជា គួង បានប្ដឹងតវ៉ាទៅសាលាឧទ្ធរណ៍ ដើម្បីយករថយន្តមកវិញ សាលាឧទ្ធរណ៍បានចេញដីកាសម្រេចលេខ ០៥ ដកសក្រ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លុបនូវដីកាសម្រេចរបស់សាលាដំបូងខេត្តរតនគិរី តម្រូវឲ្យប្រគល់រថយន្តដឹកសំរាមចំនួន៤គ្រឿងនេះ ឲ្យទៅក្រុមហ៊ុន គឹមជ្រាវិញ។ ក៏ប៉ុន្តែមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសាធារណៈការ និងដឹកជញ្ជូន, មន្ទីរបរិស្ថាន និងសាលាក្រុងបានលុង មិនព្រមប្រគល់រថយន្តនេះឲ្យមកក្រុមហ៊ុនគឹមជ្រាវិញឡើយ។ ធ្វើឲ្យក្រុមហ៊ុនគឹមជ្រា ខាតពេលវេលាកាន់តែយូរ និងខាតបង់ផលប្រយោជន៍ធ្វើអាជីវកម្មកាន់តែធ្ងន់ធ្ងរ ព្រមទាំងធ្វើឲ្យរថយន្តខូចខាតយ៉ាងខ្លាំង ចំណែកស្ថាប័នទាំង៤ខាងលើ មិនមែនជាម្ចាស់កម្មសិទ្ធនៃរថយន្តនោះទេ ហើយស្ថាប័នទាំង៤ បានប្ដឹងនិងដកហូតយករថយន្តនេះ ក៏ពុំមានគុណសម្បត្តិស្របច្បាប់ត្រឹមត្រូវដែរ មិនត្រឹមតែប៉ុណ្ណោះ គឺិផ្ទុយពីគតិច្បាប់ទៀតផង។ ដោយហេតុថា ក្រុមហ៊ុន គឹមជ្រា របស់លោក ជា គួង មិនបានជំពាក់ប្រាក់ ឬ ខ្ចីប្រាក់ចំនួន ១៧៩៩២០ដុល្លារ ពីអស់លោកជាតំណាងមន្ទីរទាំង៤ នោះទេ។ ផ្ទុយទៅវិញ លោក ជា គួង ជាអ្នកដាក់ទុនវិនិយោគ ដ៏ស្របច្បាប់ជាមួយរដ្ឋាភិបាល ក្នុងការសម្អាតក្រុង ឲ្យមានសោភ័ណ្ឌភាព លើកមុខមាត់ខេត្ត ប៉ុន្តែបែរជាអស់លោកប្ដឹងទាំងបំពាន ធ្វើឲ្យខូចខាតផលប្រយោជន៍របស់ក្រុមហ៊ុន ហើយខាតបង់ក្នុងការបំពេញកាតព្វកិច្ច កិច្ចសន្យា និងសៀវភៅបន្ទុក ដែលក្រុមហ៊ុនទើបតែអនុវត្តបាន៨ឆ្នាំ មិនទាន់បានរំលួសទុន ដែលបានចំណាយដ៏លើសលុបក្នុងការដាក់ទុនវិនិយោគនេះ។ ក្នុងសេចក្ដីថ្លែងការនេះ បានបញ្ជាក់ទៀតថា អស់លោកបានលើកឡើងថា ក្រុមហ៊ុនលោក ជា គួង មិនបានទិញសម្ភារៈ គ្រឿងចក្រ គ្មានទីតាំងចាក់សំរាម និងមិនធ្វើផ្លូវទៅចាក់សំរាមតាមសៀវភៅបន្ទុក នេះជារឿងមិនពិត ប្រឌិតទាំងស្រុង។ ពីព្រោះ ផ្ទុយទៅវិញ កិច្ចសន្យាក្នុងសៀវភៅបន្ទុក គឺទុកពេលឲ្យក្រុមហ៊ុន បំពេញលក្ខ័ណ្ឌទាំងនេះចំនួន ៣ឆ្នាំប៉ុណ្ណោះ បើសិនជាក្រុមហ៊ុនលោក ជា គួង បំពេញមិនបានលក្ខ័ណ្ឌខាងលើ ដូច្នេះត្រូវគេបញ្ឈប់តាំងពីក្រុមហ៊ុនអនុវត្តបាន៣ឆ្នាំមកម្លេះ មិនមែនទុករហូតដល់៨ឆ្នាំដូច្នេះទេ។ ចំណែកកំហុសធ្វើឲ្យរាំងស្ទះសំរាមនៅផ្សារ គឺដោយសារក្រុមហ៊ុនហេងដារ៉ា ជំពាក់លុយ បង់លុយមិនគ្រប់បង្កើតជាជម្លោះ អស់លោកមិនជួយដោះស្រាយ បែរជាទំលាក់កំហុស លើលោក ជា គួង ហើយយកលេសប្ដឹងក្រុមហ៊ុន គឹមជ្រា លោក ជា គងួ ទៅវិញ។
បើទោះជាយ៉ាងណា ជាង១ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋក្នុងក្រុងបានលុង បានរិះគុណយ៉ាងខ្លាំង ចំពោះបញ្ហាបញ្ឈប់ក្រុមហ៊ុន ឃាត់រថយន្តដឹកសំរាមធំៗទុកចោល បែរជាយករថយន្តកែច្នៃ និងរថយន្តដឹកសំរាមតូចៗ មកដឹកសំរាមវិញ ធ្វើឲ្យសំរាមកកស្ទះ ពេញក្រុងបានលុង បង្កផលប៉ះពាល់ ធ្វើឲ្យពួកគាត់បង្ខំចិត្តដុតចោលបង្កជាផ្សែងធ្វើឲ្យមានប៉ះពាល់ដល់បរិស្ថាន ព្រមទាំងធ្វើឲ្យបាត់បង់ថវិការជាតិ ផ្ទុយនិងអនុសាស្ត្រសម្ដេចតេជោ (បើក្រុមហ៊ុនណា ដឹកជញ្ជូនសំរាមមិនទាន់ តម្រូវឲ្យក្រុមហ៊ុននោះ ត្រូវបន្ថែមរថយន្ត ឬក៏ក្រុមមួយដឹកជញ្ជូនសំរាមមិនទាន់ ត្រូវបន្ថែមក្រុមហ៊ុនមួយទៀត)៕ ដោយ ភួង ផុន

ចែកចាយ235Tweet147

ទំនាក់ទំនងប្រកាស

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩

ខែ​មីនា 23, 2021
សប្បុរសជននៅរាជធានីភ្នំពេញ បានផ្តល់សម្ភារៈគ្រឿងឧបភោគ បរិភោគអ្នកធ្វើចត្តាឡីស័ក

សប្បុរសជននៅរាជធានីភ្នំពេញ បានផ្តល់សម្ភារៈគ្រឿងឧបភោគ បរិភោគអ្នកធ្វើចត្តាឡីស័ក

ខែ​មីនា 16, 2021
ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខែ​មីនា 10, 2021
ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខែ​មីនា 10, 2021

Discussion about this post

Recommended

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
ឯកឧត្តមហែមពិសិដ្ឋ.(ចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនអតីតយុវជននៅភូមិជីកដីឃុំអណ្ដូងត្របែកស្រុករមាសហែកដែលមានផ្ទះចំនួន ៤០០ ខ្នង)

ឯកឧត្តមហែមពិសិដ្ឋ.(ចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនអតីតយុវជននៅភូមិជីកដីឃុំអណ្ដូងត្របែកស្រុករមាសហែកដែលមានផ្ទះចំនួន ៤០០ ខ្នង)

ខែ​មិថុនា 2, 2020

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ
Uncategorized

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ

ខែ​មេសា 17, 2021
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ក្រសួងមហាផ្ទៃសម្រេចរៀបចំបណ្ដេញប៉ូលីសផ្កាយ ២ម្នាក់ចេញពីក្របខណ្ឌ និងបញ្ចូនទៅតុលាការ
Uncategorized

ក្រសួងមហាផ្ទៃសម្រេចរៀបចំបណ្ដេញប៉ូលីសផ្កាយ ២ម្នាក់ចេញពីក្របខណ្ឌ និងបញ្ចូនទៅតុលាការ

ខែ​មេសា 17, 2021
ចាប់វាយខ្នោះអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

ប្រជាពលរដ្ឋ ស្នើរសុំឲ្យមានការដោះលែង បុរស២នាក់ ដែលនគរបាលស្រុកព្រៃនប់ បានចាប់ខ្លួននៅក្បែរផ្លូវល្បឿនលឿនឲ្យមានសេរីភាព
ព័ត៌មាន​ដីធ្លី​

ប្រជាពលរដ្ឋ ស្នើរសុំឲ្យមានការដោះលែង បុរស២នាក់ ដែលនគរបាលស្រុកព្រៃនប់ បានចាប់ខ្លួននៅក្បែរផ្លូវល្បឿនលឿនឲ្យមានសេរីភាព

ខែ​មេសា 15, 2021
ការអប់រំអំពីការថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ
Uncategorized

ការអប់រំអំពីការថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ

ខែ​មេសា 15, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក

ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ

ខែ​មេសា 17, 2021
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ខែ​មេសា 17, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ